បន្ទាប់ពីបញ្ចប់ពិធីរុក្ខទិវា ០៩កក្កដា ឆ្នាំ២០១៩ នៅព្រឹកព្រហស្បតិ៍ ០៣ កើត ខែអាសាឍឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០១៩នេះផងដែរ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល ខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញជួបសំណេះសំណាល និងសួរសុខ ទុក្ខថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធឈរជេីងនៅទិសទី១ ប្រាសាទ ព្រះវិហារ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣ ដោយទទួលស្វាគមន៍ពីសំណាក់ឯកឧត្តមឧត្តមសេនីយឯក ស្រី ឌឹក មេបញ្ជាការកងពលធំ អន្តរគមន៍លេខ៣ ។
ឯកឧត្តម ប្រាក់ សុវណ្ណ និង ឯកឧត្តម ឡុង សុវណ្ណ បានអញ្ជេីញជួបសំណេះសំណាល និងសួរសុខ ទុក្ខថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធឈរជេីងនៅទិសទី១ ប្រាសាទ ព្រះវិហារ
