ចលនាស្រ្តី ខេត្តបាត់ដំបង នាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៤វត្ត នៅវត្តឯករស្មី សង្កាត់ទួលតាឯកក្រុងបាត់ដំបង


ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩ ក្រុមចលនាស្ត្រីខេត្តបាត់ដំបង ដឹកនាំដោយ លោកស្រី ញឹក សាគន្ធ អភិបាលរងខេត្ត និងជាប្រធានគណៈចលនាស្រ្តីខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ នាំយកទៀនព្រះវស្សា ទេយ្យទាននិងថវិការទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា ចំនួន វត្ត ៤ និងអាស្រម ៣ និងបានចូលរួមដង្ហែទៀនព្រះវស្សា នៅវត្តឯករស្មី សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។