ក្រុមការងារមន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើការត្រួតពិនិត្យនិងវាយតម្លៃការងារអនុវត្តន៍គម្រោងកែលម្អ និងថែទាំប្រចាំនៅប្រព័ន្ធធារាសាស្ត្រ ចំនួន ០៧កន្លែង នៅក្នុងខេត្តត្បូងឃ្មុំ


ថៃ្ងអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារមន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះធ្វើការត្រួតពិនិត្យនិងវាយតម្លៃការងារអនុវត្តន៍គម្រោងកែលម្អ និងថែទាំប្រចាំនៅប្រព័ន្ធធារាសាស្ត្រ ចំនួន ០៧កន្លែង នៅក្នុងខេត្តត្បូងឃ្មុំ រួមមានៈ
១.ប្រព័ន្ធធារាសាស្ត្រ បង្ហើរខ្លែង
២.ប្រព័ន្ធធារាសាស្ត្រ អណ្តូងចារ
៣.ប្រព័ន្ធធារាសាស្ត្រ ជីតុក
៤.ប្រព័ន្ធធារាសាស្ត្រ លោ
៥.ប្រព័ន្ធធារាសាស្ត្រ អូររុន
៦.ប្រព័ន្ធធារាសាស្ត្រ ពោធិនិល
៧.ប្រព័ន្ធធារាសាស្ត្រ ជាំតាហុឹង