មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញដល់មន្រ្តីនគរបាល និងប្រជាការពារភូមិ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងការពារសន្តិសុខសណ្នាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធិភាព


ប៉ៃលិន៖ មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំ សង្កាត់ និងប៉ុស្ត៍ នគរបាល រដ្ឋបាល ដើម្បីជម្រុញការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព នៅស្នងការខេត្តប៉ៃលិន រសៀលថ្ងៃទី១៨ ខែ កក្តដា ឆ្នាំ២០១៩ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃមានប្រសាសន៍ជំរុញដល់មន្រ្តីនគរបាល និងប្រជាការពារភូមិ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងការពារសន្តិសុខសណ្នាប់ធ្នាប់ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អោយមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសត្រូវមានឆន្ទៈក្នុងការបង្ក្រាបបទល្មើសផ្សេងៗដែលកើតនូវមូលដ្ឋាន មានដូចជា ល្បែងស៊ីសង ចោលួចចោប្លន់ គ្រឿងញៀន បទល្មើសព្រៃឈើ ការកាប់បំផ្លាញព្រៃឈើធម្មជាតិរបស់រដ្ឋ ស្របតាមច្បាប់របស់រាជរដ្ឋាភិបាល ។

ឯកឧត្តមរដ្ឋលេខាធិកា បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីអនុវត្តន៍គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព អោយមានប្រសិទ្ធិភាពខ្ពស់ រដ្ឋបាលខេត្ត/ក្រុង/ស្រុក ត្រូវសហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសម្របសម្រួល ជំនួយស្មារតី ទាំងកំលាំង និងថវិកា ដល់នគរបាលនៅតាមប៉ុស្តិ៍នានាក្នុងខេត្ត អោយបានរឹងមាំ សំដៅត្រួតពិនិត្យតាមដានសភាពការណ៍ បទល្មើស អោយបានច្បាស់លាស់ នៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងការបង្កា បង្ក្រាប បទល្មើសអោយបានទាន់ពេលវេលា ដើម្បីឆ្លើយតប ទៅ នឹងការ ប្រឡងប្រណាំង ភូមិ/ឃុំ មាន សុវត្ថិភាព ឱ្យទទួលបានចំណាត់ថ្នាក់ល្អ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម យុន ឈុន្នី បានផ្តាំផ្ញើដល់មន្ត្រីនគរបាលទាំងអស់ ត្រូវបង្កើតសមត្ថភាព ចំនេះដឹងបច្ចេកទេស បច្ចេកវិទ្យា និងជំនាញរបស់ខ្លួន ដើម្បីបន្តគាំទ្រអនុវត្តន៍ នឹងយកចិត្ត ទុក ដាក់ សាមគ្គីផ្ទៃក្នុងអោយបានល្អ ជាពិសេសប្រជុំ ជារៀងរាល់ខែ ដើម្បីដកពិ សោធន៍ ការងារ និងធ្វើរបាយ កាណ៍ជូនដល់ថ្នាក់លើ ក្នុងការវាយតម្លៃ ស្របតាមគោលនយោ បាយ របស់ រាជ រដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹ កនាំដ៍ត្រឹម ត្រូវរបស់សម្តេចតេជោ សែន នាយករដ្ឋមន្រ្តី បានធ្វើឱ្យបានប្រទេសជាតិមានស្ថេរភាព សុខសន្តិភាព មានការអភិវិឌ្ឍ លើគ្រប់ វិស័យ ដូចជា៖ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ភ្លើង អគ្គីសនី ប្រឡាយទឹក វត្តអារាម ជាដើម ព្រមទាំងពង្រឹងពង្រីកសេដ្ឋកិច្ចជាបន្តបន្ទាប់ សំដៅលើកកម្ពស់ ជីវភាពរបស់បងប្អូន ប្រជាពលរដ្ឋអោយបានកាន់ធាធូ និងបង្កើន ការ អភិវិឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែការរីក ចំរើនឡើង។

ឯកឧត្តមអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំង ទាំងអស់ ត្រូវយកចិត្តទុកដាក់ ការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន ព្រមទាំងតាម ដានព័ត៌មាន និងសភាពការណ៍ បទល្មើសថ្មី និងចាស់ ដែលកើតមានកន្លង មកអោយ បានច្បាស់លាស់ ហើយត្រូវបន្តចុះស្រាវ ជ្រាវរកមុខសញ្ញាចែកចាយ ជួញដូរគ្រឿងញៀន និងប្រើ ប្រាស់គ្រឿងញៀន នៅតាម ភូមិ/ឃុំ/សង្កាត់ ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាប អោយបានទាន់ ពេល វេលា ជាពិសេសត្រូវធ្វើវេទិការផ្សព្វផ្សាយជាសាធារណៈ ដើម្បីធ្វើការផ្សព្វ ផ្សាយ ស្តីពីការរឹតបន្តឹងការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅ ពង្រឹងការ អនុវត្ត នូវខ្លឹម សារទាំង ៩ចំនុច នៃគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព របស់ រាជ រដ្ឋាភិបាល ជាមួយគ្នានេះនគរបាល ប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវ សហកា រជា មួយជា ជ្ញាធរមូលដ្ឋាន ចុះតាមបណ្តាខ្នងផ្ទះ ផ្តល់នូវសេវាសាធារណៈ និងផ្សព្វផ្សាយ លិខិតបទដ្ឋាននានា ជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានភូមិ/ឃុំ/សង្កាត់។

បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាល ខេត្តបានអោយដឹងថា៖ លទ្ធផលការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ចាប់ ពីថ្ងៃទី២០ ខែវិច្ចិការ ឆ្នាំ២០១៨ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ គឺសកម្មភាព បទ ល្មើស ព្រហ្មទណ្ឌកើតឡើង មានចំនួន ២៩លើក ក្នុងនោះមានបទល្មើសឧក្រិដ្ឋចំនួន ០៣លើក បទល្មើសមជ្ឈឹមមានចំនួន ២៦លើក ករណីការបង្រាបការជួញ ដូរចែកចាយ គ្រឿង ញៀនបានចំនួន ១៤ លើក និងបង្ក្រាបការប្រើប្រាស់គ្រឿងញៀនបានចំនួន ១១ លើក ឃាត់ខ្លួនជនសង្ស័យចំនួន ៦២នាក់ ដកហូតវត្ថុតាងថ្នាំញៀនម៉ាទឹកកក ចំនួន ៩៤កញ្ចប់ ករណីបង្រ្កាបការជួញដូចផ្លូវភេទ ១លើក ឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ បាន បង្ក្រាប ក្មេងទំនើងចំនួន ០៤លើក ឃាត់ខ្លួនសង្ស័យចំនួន ១១នាក់ បានបង្ក្រាប ល្បែង ស៊ីសង ចំនួន ០៦នាក់ ស្រី៥នាក់ និងករណីគ្រោះ ថ្នាក់ចរាចរណ៍ កើតឡើងចំនួន ២៣លើក បណ្តាល អោយស្លាប់មនុស្សចំនួន ០៧នាក់ របួសចំនួន៣៩នាក់។