គណៈកម្មការទី២ព្រឹទ្ធសភា បានប្រជុំពិភាក្សាជាមួយនឹងគណៈកម្មការរៀបចំកសាងផែនការយុទ្ធសាស្រ្តថវិកា៣ឆ្នាំរំកិល និងគម្រោងថវិកាប្រចាំឆ្នាំ២០២០


នាព្រឹកថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ គណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានប្រជុំពិភាក្សាជាមួយនឹងគណៈកម្មការរៀបចំកសាងផែនការយុទ្ធសាស្រ្តថវិកា៣ឆ្នាំរំកិល និងគម្រោងថវិកាប្រចាំឆ្នាំ២០២០ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដេីម្បីពិនិត្យ និងពិភាក្សាស្តីពីគម្រោងថវិកាប្រចាំឆ្នាំ២០២០ របស់ព្រឹទ្ធសភា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។