រសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥៖
លោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង និង លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ផ្ទេរភារកិច្ច និងប្រគល់ភារកិច្ចជូនមន្រ្តីរាជការរដ្ឋបាលក្រុងព្រៃវែង នៅសាលប្រជុំធំសាលាក្រុងព្រៃវែង។
ក្នុងឱកាសនោះផងដែរ លោកអភិបាលក្រុងព្រៃវែង បានមានប្រសាសន៍ណែនាំ និងផ្តាំងផ្ញើរដល់មន្រ្តីដែលបានប្រកាសតែងតាំង ផ្ទេរភាកិច្ច និងប្រគល់ភារកិច្ចនាថ្ងៃនេះ ត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ នឹងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពី កម្លាំងកាយ ចិត្ត បញ្ញាញាណ និង ប្រាជ្ញា ស្មារតី ដើម្បី បំពេញការងារ ជូនតម្រូវការរបស់ប្រជាជន ឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ។
មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលរងក្រុង លោក លោកស្រី ប្រធានការិយាល័យទាំង១៣ ចំណុះរដ្ឋបាលក្រុង តំណាងការិយាល័យសុខាភិបាលក្រុង មេបញ្ជាការកងកម្លាំងទាំងបី មន្រ្តីរាជការរដ្ឋបាលក្រុងព្រៃវែង ចៅសង្កាត់ទាំងបួន និងប៉ុស្តិ៍នគរបាលសង្កាត់ទាំងបួន។