ឯកឧត្តមវេជ្ជ.សុះ មុះសិន អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សស្រុក និងមន្រ្តីគណបក្សស្រុក សកម្មជន យុវជនសាខាបក្សការិយាល័យអង្គភាពជុំវិញស្រុក សាខាបក្សគណៈកម្មាធិការគណបក្សឃុំ 


ថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២៥ឯកឧត្តមវេជ្ជ. សុះ មុះសិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចុះជួយស្រុកមុខកំពូល បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សស្រុក និងមន្រ្តីគណបក្សស្រុក សកម្មជន យុវជនសាខាបក្សការិយាល័យអង្គភាពជុំវិញស្រុក សាខាបក្សគណៈកម្មាធិការគណបក្សឃុំ នៅមន្ទីរគណបក្សស្រុកមុខកំពូល ខេត្តកណ្តាល។

ពិធីនេះបានដំណើរការអស់រយៈពេល២ថ្ងៃកន្លៈ គឺថ្ងៃទី២៣-២៤និងព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដោយមានអញ្ជើញចូលរួម សិក្ខាកាម សមាសភាពមន្ត្រីគណបក្សមកពីសាខាបក្សការិយាល័យអង្គភាពជុំវិញស្រុកគណៈកម្មាធិការគណបក្ស ស្រុក ជំនាន់ទី៣៣ លើកទី៤សរុបសិក្ខាកាមចំនួន107 នាក់ ស្រី៣៧នាក់។

 

ក្នុងវគ្គអប់រំនយោបាយនេះ ឯកឧត្តមបានផ្តល់អនុសាសន៍មួយចំនួនដល់សិក្ខាកាមពិចារណា ច្នៃប្រឌិត និងអនុវត្តរាល់ភារកិច្ចប្រកបដោយប្រសិទ្ធភាពដូចខាងក្រោម៖

-ក្តាប់បាននូវគោលការណ៍ដឹកនាំរបស់គណបក្ស គឺសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាពច្រើន

– ធ្វើគំរូល្អដល់ថ្នាក់ក្រោម គឺគំរូក្នុងការគោរពលក្ខន្តិកៈរបស់គណបក្ស និងច្បាប់របស់រដ្ឋ គំរូល្អក្នុងការអនុវត្តកម្មវិធីគោលនយោបាយរបស់គណបក្ស

– យកចិត្តទុកដាក់ចូលរួមជាមួយអង្គការចាត់តាំងគណបក្សនៅថ្នាក់របស់ខ្លួន ដើម្បីបន្តពង្រឹងនិងពង្រីកអង្គការចាត់តាំងគណបក្ស មន្រ្តី និងសមាជិកបក្សទាំងបរិមាណ និងគុណភាព

– បន្តរៀនសូត្រ និងដុសខាត់នូវចំណេះដឹងរបស់ខ្លួនឱ្យបានជាប្រចាំតាមស្មារតី “រៀនហើយរៀនទៀត រៀនមួយជីវិត”

– ចូលរួមតាមដានក្តាប់ឱ្យបានរាល់សកម្មភាពខុសច្បាប់នានា ដែលកើតមាននៅតាមមូលដ្ឋានដែលយើងកំពុងរស់នៅ ហើយផ្តល់មតិ ឬការចូលរួមដោះស្រាយបញ្ហាទាំងនោះដោយប្រើវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់

– ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំដាច់ខាតក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ដោយប្រកាន់ភ្ជាប់នូវគោលជំហរ “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់ ” ហើយលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និងប្រឆាំងដាច់ខាតចំពោះរាល់ឧបាយកល ល្បិចកល់បំបែកបំបាក់ផ្ទៃក្នុងគណបក្សយើង ។

ហើយ ឯកឧត្តមក៏បានក្រើនរំលឹក និងណែនាំដល់សិក្ខាកាមគ្រប់រូប ក៏ដូចជាសមាជិកគណបក្សទាំងមូល រយះថ្មីៗប្រទេសថៃបានឈ្លានពានមកលើប្រទេសកម្ពុជាដោយថៃបានផ្ទះអាវុធមុនមកលើអធិតេយ្យភាពរបស់កម្ពុជា សូមជឿជាក់លេីកការដឹកនាំ និងការសម្រេចចិត្តរបស់រដ្ឋាភិបាល ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យេីង ដោយកុំមានការព្រួយបារម្ភ និងសូមបន្តជីវភាពរស់នៅប្រចាំថ្ងៃជាប្រក្រតី។ ព្រមជាមួយគ្នានេះដែរសូមគាំទ្រនូវរាល់ចំណាត់ការចាំបាច់នានាជាបន្តបន្ទាប់របស់រាជរដ្ធាភិបាលកម្ពុជា ក្រេាមការដឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីតាមរយៈការបង្ហាញស្មារតីគាំទ្រគ្រប់រូបភាព ក្នុងនាមជាខឿនការពារជាតិប្រជាជន។ សូមប្តេជ្ញាចិត្តយ៉ាងមោះមុតគាំទ្រវិធានការ និងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ក្នុងបេសកកម្មការពារជាតិ បូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា ហើយសូមប្រកាសថោ្កលទោលយ៉ាងដាច់អហង្ការចំពោះទង្វេីទុច្ចរិតឈ្លានពានរបស់ថៃជាបន្តបនា្ទប់រហូតដល់ពេលនេះ ដែលជាការរំលោភបំពានដ៏គឃ្លើន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី និង ឯករាជ្យភាពរបស់រដ្ឋណាមួយ។