ព្រឹកថ្ងៃចន្ទ ៦ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវ បានប្រទានភ្លើងបូជាសព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុល ណាវី នាយរងសេនាធិការចំរុះ និងជា មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស ដែលបានទទួលមរណភាព នៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៩ វេលាម៉ោង១១៖៣៥នាទីព្រឹកក្នុងជន្មាយុ៦៣ឆ្នាំ ដោយជំងឺគាំងបេះដូង ។
ពិធីនេះបានប្រារព្ធធ្វើនៅវត្ត ពោធិសត្ថារាម ហៅវត្តពោធិ៍ចិនតុង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម និងលោកជំទាវ បានប្រទានភ្លើងបូជាសព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុល ណាវី
