នៅថ្ងៃអាទិត្យ ១២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចុះជួយបូមបន្តសង្រ្គោះស្រូវមិនប្រកាន់រដូវចំនួន ៤២០ហិកតា នៅឃុំសំប៊ួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រភពទឹកស្ទឹងមង្គលបូរី និងបូមសង្រ្គោះ ២១៤ហិកតា យកប្រភពទឹកស្ទឹងសិរីសោភ័ណ។ ទីតាំងបូមនៅភូមិក្បាកស្ពាន ឃុំកំពុងស្វាយ ក្រុងសិរីសោភ័ណ បូមដោយប្រេីប្រាស់ម៉ាស៊ីន ៦៥សេស ចំនួន ០៣គ្រឿង។