នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមពិធីបួងសួងសុំព្រះរាជានុញ្ញាតិ ពីព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ដើម្បីរៀបចំ ស្រាវជ្រាវ ចងក្រង និង ថតទុកជាឯកសារផ្លូវការ នូវរបាំក្បាច់បុរាណខ្មែរ។ ពិធីនេះប្រព្រឹត្តទៅក្រោមរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញនាបរិវេណព្រះឧបោសថរតនរតនារាម ព្រះកែវមរកត នៃព្រះបរមរាជវាំង។
ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែលមានការអញ្ជើញដង្ហែថ្វាយដោយ ឯកឧត្ដម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងព្រមទាំងលោក លោកស្រី អ្នកនាងកញ្ញា សិល្បៈករ សិល្បការិនី ជាច្រើននាក់។
លោកជំទាវ ភឿង សកុណា បានអញ្ជើញចូលរួមពិធីបួងសួងសុំព្រះរាជានុញ្ញាតិ ពីព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ដើម្បីរៀបចំ ស្រាវជ្រាវ ចងក្រង និង ថតទុកជាឯកសារផ្លូវការ នូវរបាំក្បាច់បុរាណខ្មែរ
