លោកជំទាវ ភឿង សកុណា បានអញ្ជើញចូលរួមពិធីបួងសួងសុំព្រះរាជានុញ្ញាតិ ពីព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ដើម្បីរៀបចំ ស្រាវជ្រាវ ចងក្រង និង ថតទុកជាឯកសារផ្លូវការ នូវរបាំក្បាច់បុរាណខ្មែរ


នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១​ ខែ​សីហា​ ឆ្នាំ​២០១៩​ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមពិធីបួងសួងសុំព្រះរាជានុញ្ញាតិ ពីព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ដើម្បីរៀបចំ ស្រាវជ្រាវ ចងក្រង និង ថតទុកជាឯកសារផ្លូវការ នូវរបាំក្បាច់បុរាណខ្មែរ។ ពិធីនេះប្រព្រឹត្តទៅក្រោមរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សមាជិកា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​នា​បរិវេណ​ព្រះ​ឧបោសថ​រតន​រតនារាម​ ព្រះ​កែវ​មរកត​ នៃ​ព្រះ​បរមរាជវាំង​។
ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ​ផង​ដែល​មាន​ការ​អញ្ជើញ​ដង្ហែ​ថ្វាយ​ដោយ​ ឯកឧត្ដម លោក​ជំទាវ​ជា​ថ្នាក់ដឹកនាំក្រសួងព្រមទាំងលោក​ លោក​ស្រី​ អ្នក​នាង​កញ្ញា​ សិល្បៈករ​ សិល្បការិនី​ ជា​ច្រើន​នាក់។