នៅល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអាជ្ញាធរក្រុងកំពង់ចាម បានរួមដំណើរជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យខឿនច្រាំងទន្លេការពារទឹកជំនន់ចូលក្នុងក្រុង ចាប់ពីចំណុចកំពង់រងចាំ រហូតដល់កំពង់សាឡាងចាស់ ស្ថិតនៅក្នុងក្រុងកំពង់ចាម ព្រមទាំងបានពិនិត្យការដាក់ម៉ាសុីនអន្តរាគមន៍បូមទឹក ដេីម្បីបញ្ចៀសការលិចក្នុងក្រុងកំពង់ចាមផងដែរ។
ឯកឧត្ដម អ៊ុន ចាន់ដា និងអាជ្ញាធរក្រុងកំពង់ចាម បានរួមដំណើរជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញចុះពិនិត្យខឿនច្រាំងទន្លេការពារទឹកជំនន់ចូលក្នុងក្រុង
