បន្ទាប់ពីឆ្លងកាត់ដំណាក់កាលសំខាន់ៗទាំង៣ រួមមានដំណាក់កាលសំណេរ ដំណាក់កាលកំណែ និងដំណាក់កាលបូកស្រង់ពិន្ទុ។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី គណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនិងអនុគណៈកម្មការទាំងអស់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានត្រួតពិនិត្យ និងបោះពុម្ពលទ្ធផលនៃការបូកស្រង់ពិន្ទុដោយប្រព័ន្ធកុំព្យូទ័រ និងដោយឆ្លងកាត់នីតិវិធីកោសល្យវិច្ច័យ។ ជាមួយនឹងជោគជ័យនៃដំណើរការប្រឡង ដែលអនុលោមទៅតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលដែលអាចទទួលយកបាន “អ្នកចេះ គឺជាប់” ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណសារជាថ្មី ជូនដល់ស្ថាប័ននិងអជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិសេសគឺកងកម្លាំងមានសមត្ថកិច្ចរួមមានក្រសួងមហាផ្ទៃ រដ្ឋបាលមូលដ្ឋាន មន្រ្តីសុខាភិបាល មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីអគ្គិសនីកម្ពុជា យុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា និងមន្រ្តីអប់រំទាំងអស់ ដែលបានចូលរួមចំណែកឈានដល់ភាពជោគជ័យនេះ។
គណៈមេប្រយោគទូទាំងប្រទេស បានត្រួតពិនិត្យ និងបោះពុម្ពលទ្ធផលនៃការបូកស្រង់ពិន្ទុដោយប្រព័ន្ធកុំព្យូទ័រ និងដោយឆ្លងកាត់នីតិវិធីកោសល្យវិច្ច័យ
