នៅព្រឹកថ្ងៃអង្គារ ៤រោជ ខែភទ្របទ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជេីញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ ប្រារព្ធធ្វេីឡេីងនៅ សាលប្រជុំក្រសួងមហាផ្ទៃ ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងគ្រប់នាយកដ្ឋានចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានសមាជិគចូលរួមប្រមាណជិត១០០០នាក់ ៕
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជេីញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
