ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជេីញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​សភាពការណ៍សន្តិសុខ​ និងសណ្តាប់ធ្នាប់សាធារណៈ​


នៅព្រឹកថ្ងៃអង្គារ ៤រោជ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័កព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជេីញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​សភាពការណ៍សន្តិសុខ​ និងសណ្តាប់ធ្នាប់សាធារណៈ​ ។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ ប្រារព្ធធ្វេីឡេីងនៅ​ សាលប្រជុំក្រសួងមហាផ្ទៃ ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងគ្រប់នាយកដ្ឋានចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានសមាជិគចូលរួមប្រមាណជិត១០០០នាក់ ៕