នៅថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការងារជួសជុល និងថែទាំប្រចាំ ប្រព័ន្ធអាងទឹកទំនប់បឹងនិមល ស្ថិតក្នុងឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ។ ប្រព័ន្ធអាងទឹកនេះមានទំនប់ប្រវែង ៤២៣២ម៉ែត្រ, ប្រឡាយមេ ចំនួន ០៥ខ្សែ ប្រវែង ៤៩១៦ម៉ែត្រ, ប្រឡាយរង ១៣ខ្សែ ប្រវែង ៥៤១២ម៉ែត្រ, ប្រឡាយដោះទឹក ០១ខ្សែ ប្រវែង ១១២០ម៉ែត្រ និងផ្លូវលំចូលទៅទំនប់ប្រវែង ១២៣ម៉ែត្រ ។ មានលទ្ធភាពស្រោចស្រពផ្ទៃដីវស្សាចំនួន ៧៥០ហិកតា ប្រាំង ២០០ហិកតា និងដំណាំរួមផ្សំចំនួន ១៥ហិកតា ។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការងារជួសជុល និងថែទាំប្រចាំ ប្រព័ន្ធអាងទឹកទំនប់បឹងនិមល
