មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការងារជួសជុល និងថែទាំប្រចាំ ប្រព័ន្ធអាងទឹកទំនប់បឹងនិមល


នៅថ្ងៃសៅរ៍ ១៣រោច​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣​ ត្រូវនឹងថ្ងៃទី​២៦ ខែតុលា​ ឆ្នាំ​២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការងារជួសជុល និងថែទាំប្រចាំ ប្រព័ន្ធអាងទឹកទំនប់បឹងនិមល ស្ថិតក្នុងឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ។ ប្រព័ន្ធអាងទឹកនេះមានទំនប់ប្រវែង ៤២៣២ម៉ែត្រ, ប្រឡាយមេ ចំនួន ០៥ខ្សែ ប្រវែង ៤៩១៦ម៉ែត្រ, ប្រឡាយរង ១៣ខ្សែ ប្រវែង ៥៤១២ម៉ែត្រ, ប្រឡាយដោះទឹក ០១ខ្សែ ប្រវែង ១១២០ម៉ែត្រ និងផ្លូវលំចូលទៅទំនប់ប្រវែង ១២៣ម៉ែត្រ ។ មានលទ្ធភាពស្រោចស្រពផ្ទៃដីវស្សាចំនួន ៧៥០ហិកតា ប្រាំង ២០០ហិកតា និងដំណាំរួមផ្សំចំនួន ១៥ហិកតា ។