សិស្សឆ្នេីមនិទ្ទេស A ក្នុងស្រុកទ្រាំង​ ខេត្តតាកែវ​ ទទួលបានរង្វាន់លេីកទឹកចិត្តពីឯកឧត្តម​វេជ្ជបណ្ឌិត​ សុខ​ ផេង​ និងឯកឧត្តម​ សុខ​ ពុទ្ធិវុធ


សិស្សឆ្នេីមនិទ្ទេស A ក្នុងស្រុកទ្រាំង​ ខេត្តតាកែវទទួលបានរង្វាន់លេីកទឹកចិត្តម៉ូតូ​ ០១គ្រឿង​ ព្រមទាំងថវិកា​សម្ភារមួយចំនួន ពីឯកឧត្តម​វេជ្ជបណ្ឌិត​ សុខ​ ផេង​ សមាជិកគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង​ និងឯកឧត្តម​ សុខ​ ពុទ្ធិវុធ​ សមាជិកគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង​ នារសៀលថ្ងៃសៅរ៍​ ទី២៦​ ខែតុលា​ ឆ្នាំ២០៩​ នៅបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ស្រុកទ្រាំង។

ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តមបានគូសបញ្ជាក់ថា​ គណបក្សប្រជាជនកម្ពុជាមិនត្រឹមតែបានរំដោះបងប្អូពីរបបប្រល័យពូជសាសន៍នោះទេ​ តែថែមទាំងផ្តល់ឱកាសឱ្យយយេីងច្រេីនណាស់​ មិនថាកូនអ្នកមានឬអ្នកក្រសុទ្ធតែមានឱកាសក្នុងការរៀនសូត្រអភិវឌ្ឍខ្លួន​ ហេីយទទួលបានរង្វាន់ទៀតនៅពេលយេីងរៀនបានពូកែទទួលបាននិទ្ទេសល្អ​ ដូចក្មួយប្រុស​ សួង​ សម្ភស្ស​ នាពេលនេះ។

ឯឧត្តមក៏បានផ្តាំផ្ញេីសិស្សានុសិស្សដែលបានចូលរួមក្នុងកម្មវិធីនាពេលនេះត្រូវយកគំរូតាមសិស្សច្បង​ ហេីយត្រូវយកចិត្តទុកដាក់​ពង្រឹងសមត្ថភាព​ តាមរយៈការរៀនបន្ថែមដោយខ្លួនឯងនៅពេលទំនេរក៏ដូចជាចូលរួមវគ្គបំប៉នដែលបានរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ។ ហេីយសង្ឃឹមថាប្អូនៗដែលចូលរួមនៅទីនេះនឹងមានឱកាសទទួលបាននិទ្ទេសA កាន់តែច្រេីនបន្ថែមទៀត​ ជាពិសេសគឺពងរឹងសមត្ថភាពខ្លួនដេីម្បីអនាគតខ្លួនឯង​ ក្រមគ្រួសារ​ និងសង្គមជាតិ។ ហេីយមិនតែប៉ុណ្ណោះនៅពេលដែលយេីងមានចំណេះដឹងហេីយត្រូវចេះចែករំលែកចំណធដឹងរបស់ខ្លួនទៅអ្នកដទៃ​ ហេីយខំស្រាវជ្រាវបន្ថែមទៀត​ ដូចគេថាចេះដប់បង្រៀនទាំងដប់ហេីយស្រាវជ្រាវបន្ថែមដេីម្បីបង្កេីនចំណេះបន្ថែមទៀតទេីបកាន់តែរីកចំរេីន។