លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តេច​តេជោ ហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពសិល្បៈចម្រៀងខ្មែរជាសកល លើកទី៥ ឆ្នាំ២០១៩


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេច​តេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពសិល្បៈចម្រៀងខ្មែរជាសកល លើកទី៥ ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ នារសៀលថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។

ថ្លែងក្នុងឱកាសនោះលោកជំទាវបានមានប្រសាសន៍ថា ៖ មហោស្រពសិល្បៈចម្រៀងខ្មែរជាសកលនេះ គឺជាព្រឹត្តិការណ៍វប្បធម៌មួយដ៏មាន​សារៈសំខាន់ ដែលរួមវិភាគទានដល់ការអភិរក្ស ការបណ្តុះស្មារតីស្រឡាញ់វប្បធម៌ កេរមរតកដូនតា សេចក្តីថ្លៃថ្នូរ និងមនសិការស្នេហាជាតិមាតុភូមិ ។ លោកជំទាវក៏បានសំណូមពរឲ្យយុវជនកម្ពុជាគ្រប់រូប ដែលជាអ្នកបន្តវេនត្រូវមានកាតព្វកិច្ចថែរក្សា ការពារ និងបង្កើតស្នាដៃថ្មីៗជាវិជ្ជមានបន្ថែមទៀត លើគ្រប់ផ្នែកគ្រប់ទម្រង់នៃសិល្បៈវប្បធម៌ គឺ កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌ ដោយឈរលើទស្សនៈ បុរាណមិនយឺត ទំនើបមិនបរទេស។

ជាលទ្ធផលជ័យលាភី
ទី១. ផ្នែកចម្រៀងបុរាណទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ ១ បានលើ៖
-បេក្ខជនឈ្មោះ ឌុល វណ្ណៈ មកពីខេត្តកំពង់ស្ពឺ -បេក្ខនារីឈ្មោះ ឈុន ធីតា មកពីប្រទេសបារាំង ចំណាត់ថ្នាក់លេខ ២ បានលើ៖
-បេក្ខជនឈ្មោះ ឌន ស៉ីណា មកពីខេត្តតាកែវ
-បេក្ខនារីឈ្មោះ វ៉ាន់ ភ័ក្រ មកពីខេត្តប៉ៃលិន
ចំណាត់ថ្នាក់លេខ ៣ បានលើ៖
-បេក្ខជនឈ្មោះ ហម ច័ន្ទធឿន មកពីខេត្តសៀមរាប
-បេក្ខនារីឈ្មោះ សាត់ ដានី មកពីខេត្តតាកែវ
និងចំណាត់ថ្នាក់ពីលេខ ៤ ដល់លេខ ៥ ទទួលបានបណ្ណសសើរលើកទឹកចិត្ត

ទី២. ផ្នែកចម្រៀងសម័យទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ ១ បានលើ៖
-បេក្ខជនឈ្មោះ គឹម សុឃឿន មកពីខេត្តបន្ទាយមានជ័យ
-បេក្ខនារីឈ្មោះ វង្ស ម៉ាលីន មកពីប្រទេសកាណាដា
ចំណាត់ថ្នាក់លេខ ២ បានលើ៖
-បេក្ខជនឈ្មោះ ពេជ្រ ប៊ុនថន មកពីខេត្តបាត់ដំបង
-បេក្ខនារីឈ្មោះ អ៊ាង សុធា មកពីខេត្តតាកែវ
ចំណាត់ថ្នាក់លេខ ៣ បានលើ៖
-បេក្ខជនឈ្មោះ នួម វាសនា មកពីខេត្តប៉ៃលិន
-បេក្ខនារីឈ្មោះ ធឿន សុគន្ធារី មកពីប្រទេសបារាំង
និងចំណាត់ថ្នាក់ពីលេខ ៤ ដល់លេខ ៥ ទទួលបានបណ្ណសសើរលើកទឹកចិត្ត។