នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម កែន សត្ថា អភិបាល នៃគណអភិបាលខេត្តកែប អញ្ជើញចុះសួរសុខទុក្ខ និងបំពាក់ឯកសណ្ឋានជូនប្រជាការពារភូមិទាំង១១ភូមិ នៅស្រុកដំណាក់ចង្អើរ ដែលមានចំនួន១៤៩នាក់ ។
ឯកឧត្តម កែន សត្ថា បានមានប្រសាសន៍ថាដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេស ដេីម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការចូលរួមកិច្ចការការពារសន្តិសុខនាថ្ងៃបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកា បុណ្យអ៊ុំទូក ខាងមុខនេះ ប្រជាការពារភូមិទាំងអស់ត្រូវតែមានសម្ភារៈគ្រប់គ្រាន់ ឯកសណ្ឋានអោយបានត្រឹមត្រូវ និងមានវិន័យច្បាស់លាស់ ទេីបចូលរួមអនុវត្តន៍តួនាទីបានល្អប្រសេីរ ។