រាជធានីភ្នំពេញ ៖ កិច្ចប្រជុំពិនិត្យបេសកកម្មពាក់កណ្ដាលអាណត្តិរបស់គម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា(SEIP) ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងតាមដាន និងវាយតម្លៃគម្រោងដើម្បីឲ្យការអនុវត្តគម្រោងមានប្រសិទ្ធភាពខ្ពស់។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងនាយកដ្ឋានជំនាញដៃគូអភិវឌ្ឍជាច្រើនរូបផងដែរ។
សូមរំលឹកផងដែរថាគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា ដែលជាគម្រោងធ្វើឲ្យប្រសើរឡើងការអប់រំកម្រិតអនុវិទ្យាល័យ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតបនឹងស្តង់ដារតាមរយៈការផ្ដល់ជូនមូលនិធិកែលម្អសាលារៀនបង្កើនគុណភាពគ្រូអនុវិទ្យាល័យ និងធ្វើឲ្យប្រសើរឡើនៃសម្ភាររូបវន្តសិក្សា។
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ | សាលាគរុកោសល្យមត្តេយ្យមជ្ឈឹម