ឯកឧត្តម ហង្ស សុតសំភារ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយគោលនយោបាយនិងឯកសារគតិយុត្តការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព


នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្កិត ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម ហង្ស សុតសំភារ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយគោលនយោបាយនិងឯកសារគតិយុត្តការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព”៕