ថ្ងៃអង្គារ១២រោច ខែបុស្ស ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ខែមករា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំលេខ ០១ របស់សាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងវាយតម្លៃលក្ខណៈសម្បត្តិមន្រ្តីរាជការដែលបម្រើការងារនៅសាលាខេត្ត ក្រុង ស្រុក នៃខេត្តសៀមរាប ដើម្បីស្នើសុំគ្រឿងឥស្សរិយយស សម្រាប់ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពី នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស នាយករដ្ឋបាលក្រុង ស្រុក សរុបចំនួន ៣២នាក់។
កិច្ចប្រជុំនេះ គឺពិភាក្សា និងជ្រើសរើសយកមន្រ្តីដែលបំពេញការងារមានស្នាដៃល្អ និងសកម្មក្នុងការអនុវត្តការងារ ដើម្បីស្នើសុំគ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ ឲ្យស្របតាមសេសេចក្តីណែនាំលេខ ០០៨សណន ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០២ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបែបបទស្នើសុំប័ណ្ណសរសើរ និងគ្រឿងឥស្សរិយយស នៃព្រះរាជាណាក្រកម្ពុជា បានកំណត់ចំនួនសមាមាត្រ ១០% ត្រូវបានបែងចែកជ្រើសរើសក្នុង ក្របខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ ចំនួន ០២%,ក្របខ័ណ្ឌក្រមការ ចំនួន ០៣% និងក្របខ័ណ្ឌលេខាធិការរដ្ឋបាលចំនួន ០៥%។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តក៏បានសង្កត់ធ្ងន់ថា សូមថ្នាក់ដឹកនាំទាំងអស់ត្រូវជ្រើសរើសមន្ត្រីអោយមានតម្លាភាព និងយុត្តិធម៌ ព្រោះថាប្រសិនយើងជ្រើសរើសមន្រ្តីរាជការមិនបានត្រឹមត្រូវ ទេនោះ ធ្វើឱ្យមន្ត្រីផ្សេងទៀតមានការថ្នាំងថ្នាក់ និងមានសតិអារម្មណ៍ផងដែរ។