ពិធីដង្ហែពានរង្វាន់ដ៏មហោឡារិកនេះ បានប្រារព្ធធ្វើនៅថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២០ នេះនៅតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិ និងមានដង្ហែរដោយថ្មើរជើងចាប់ពីខាងមុខព្រះបរមរាជវាំង រហូតដល់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងមានការអានសារអបអរសាទររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ។
អរគុណសន្តិភាព!!!