នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាលប្រជុំផ្ការមៀត បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលជាមួយ លោក លោកស្រី ជាប្រធាន អនុប្រធាន មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម និងលោក លោកស្រី ជាប្រធាន អនុប្រធានការិយាល័យ ក្រោមអធិបតីភាព លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអ្នកចូលរួមចំនួន១៩នាក់ ស្ត្រី២នាក់។ កិច្ចប្រជុំផ្តោតសំខាន់ទៅលើចំណុចមួយចំនួនដូចជា បង្ហាញពីសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៩កន្លងមកនិងទិសដៅអនុវត្តបន្តឆ្នាំ២០២០ដូចជា៖ការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង គេហទំព័រ និងបណ្តាញសង្គមផ្លូវការ បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីបង្គោលផ្នែកព័ត៌មានវិទ្យានៅតាមបណ្តាអង្គភាពក្រោមឱវាទក្រសួង ការរៀបចំកម្មវិធីបណ្ណាល័យកសិកម្មអេឡិចត្រូនិកតាមទូរស័ព្ទ ការបង្កើតនូវ កម្មវិធីគ្រប់គ្រង ចែកចាយព័ត៌មានអំពីមុខដំណាំសក្តានុពល និងកំណត់ប្រភេទផ្ទៃដីដាំដុះ វិស័យកសិកម្មតាមប្រព័ន្ធព័ត៌មានភូមិសាស្រ្តកសិកម្ម និងរៀបចំបង្កើតកម្មវិធីផ្សេងៗទៀតដែលមានលទ្ធភាពជួយជំរុញវិស័យកសិកម្មឲ្យមានការរីកចម្រើន និងទទួលបានព័ត៌មានបច្ចេកទេសកសិកម្មឆាប់រហ័ស តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា និងទូរគមនាគមន៍។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលជាមួយ លោក លោកស្រី ជាប្រធាន អនុប្រធាន មជ្ឈមណ្ឌលព័ត៌មាន
