ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្រុកបាទី


នៅថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្រុកបាទី ស្ថិតក្នុងខេត្តតាកែវ ។ ក្រុមការងារបាន ៖
– ធ្វើការផ្លាស់ប្តូរ SimCard ថ្មី ដោយ SimCard ចាស់ខូច
-សម្អាតបន្ទះសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យបញ្ចូលថ្ម បានល្អ
-ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ
– លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា ៖ សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស រំហួត ទិសដៅខ្យល់ និងល្បឿនខ្យល់
– ថែមទឹកក្នុងផើងរំហួត
– សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ ៕