ឯកឧត្តម តន់ វ៉ាន់ថារ៉ា បានចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផល និងការងារស្តារបាតអាងក្នុងប្រព័ន្ធធារាសាស្រ្តអូរប្រង់


នៅរសៀលថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញចុះជួយខេត្តមណ្ឌលគិរី រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី បានចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផល និងការងារស្តារបាតអាងក្នុងប្រព័ន្ធធារាសាស្រ្តអូរប្រង់ ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី រួមមាន ៖
១.ការងារបង្កបង្កើនផលស្រូវរដូវវស្សា
– ទើបចាប់ផ្តើមភ្ជួររាស់ស្រូវពង្រោះបាន ៧.៤៥៨ហិកតា/២៣.០០០ហិកតា ស្មើនឹង៣២,៤២%
២.ការងារស្តារបាតអាង
– ទំហំ(៣០០ម៉ែត្រ x ៣០ម៉ែត្រ x ១ម៉ែត្រ) ការងារសម្រេចបាន ៤០% ៕