ខេត្តតព្រះវិហារ៖នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះនៅអធិការដ្ឋាននគរបាលក្រុងព្រះវិហារ បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរ សក្តិ ជូនមន្ត្រីនគរបាលជាតិ អធិការដ្ឋាននគរបាលក្រុងព្រះវិហារ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នង ការនគរបាលខេត្តព្រះវិហារ លោក ឯ សារ៉ូ ប្រធានក្រុម ប្រឹក្សាក្រុងព្រះវិហារ និងលោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ និងមានការអញ្ចេីញចូលរួមពី លោកឧត្ដមសេនីយ៍ស្នងការរង លោក-លោកស្រីនាយការិយាល័យ លោកមេ បញ្ជាការផ្នែកសឹករងក្រុង លោកមេបញ្ជាការមូលដ្ឋានកង រាជអាវុធហត្ថក្រុង លោក-លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង លោកប្រធានការិយាល័យចំណុះរដ្ឋបាលក្រុង លោក-លោក ស្រីចៅសង្កាត់ ទាំង២ និងមន្ត្រីនគរបាលជាតិ ដែលត្រូវតែង តាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ សរុបចំនួន១២២នាក់ ស្រី ២១នាក់។
អធិការដ្ឋាននគរបាលក្រុងព្រះវិហារ បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរ សក្តិ ជូនមន្ត្រីនគរបាលជាតិ
