អធិការ​ដ្ឋាននគរបាល​ក្រុង​ព្រះវិហារ​ បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច​ តែងតាំង​មុខតំណែង​ និងបំពាក់ឋានន្តរ សក្តិ​ ជូនមន្ត្រីនគរបាលជាតិ​


ខេត្តតព្រះវិហារ៖នៅព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២០​ នេះនៅអធិការ​ដ្ឋាននគរបាល​ក្រុង​ព្រះវិហារ​ បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច​ តែងតាំង​មុខតំណែង​ និងបំពាក់ឋានន្តរ សក្តិ​ ជូនមន្ត្រីនគរបាលជាតិ​ អធិការដ្ឋាននគរបាលក្រុងព្រះវិហារ​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ​ ក្រោមអធិបតីភាព​ លោក​ឧត្ដមសេនីយ៍​ទោ​ សួស​ សុខដារ៉ា​ ស្នង ការនគរបាលខេត្ត​ព្រះវិហារ​ លោក​ ឯ​ សារ៉ូ​ ប្រធានក្រុម ប្រឹក្សាក្រុង​ព្រះវិហារ និងលោក​ ប៉ុក​ ងួន​ អភិបាល​ក្រុងព្រះវិហារ​ និងមានការអញ្ចេីញចូលរួម​ពី​ លោកឧត្ដមសេនីយ៍​ស្នងការរង​ លោក-លោកស្រីនាយការិយាល័យ​ លោកមេ បញ្ជាការ​ផ្នែកសឹករងក្រុង​ លោកមេបញ្ជាការមូលដ្ឋានកង រាជអាវុធហត្ថក្រុង​ លោក-លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង​ លោកប្រធាន​ការិយាល័យ​ចំណុះរដ្ឋបាលក្រុង​ លោក-លោក ស្រីចៅសង្កាត់​ ទាំង២​ និងមន្ត្រីនគរបាលជាតិ​ ដែលត្រូវតែង តាំង​មុខតំណែង​ និងបំពាក់ឋានន្តរសក្តិ​ សរុបចំនួន​១២២នាក់​ ស្រី​ ២១នាក់។