កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីព្រះបរមរាជវាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចទូទៅអមក្រសួងព្រះបរមព្រះរាជវាំង អញ្ជើញចែកស្រូវពូជសែនក្រអូបចំនួន ១០ តោន ជូនដល់កសិករ ២៨០ គ្រួសារ មកពី ៧ ឃុំ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីចែកស្រូវពូជនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អភិបាលរងខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ខេត្តជាច្រើនរូបផងដែរ។
ក្នុងនោះប្រជាពលរដ្ឋចូលរួមទទួលបានស្រូវពូជ ចំនួន ២៨០ នាក់ ក្នុងម្នាក់ៗទទួលបាន៖ ស្រូវ ៤០ គីឡូ សារ៉ុង ១ និងថវិកា ចំនួន ២ ម៉ឺនរៀលផងដែរ ៕