នៅថ្ងៃទី ១៦-១៧ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម យុទ្ឋ ភូថង ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីការរៀបចំ ផែនការយុទ្ឋសាស្រ្តថវិកាឆ្នាំ២០២១-២០២៣ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ក្នុងគោលបំណងដេីម្បីពិនិត្យពិភាក្សាឲ្យបានគ្រប់ជ្រុងជ្រោយនិងមុតស្រួចក្នុងការរៀបចំយុទ្ឋសាស្ត្រថវិកា និងវិភាជថវិកាដោយផ្សារភ្ជាប់ទៅនឹងគោលនយោបាយ ផែនការយុទ្ឋសាស្រ្តអភិវឌ្ឍន៏ជាតិ ផែនការយុទ្ឋសាស្រ្តអភិវឌ្ឍន៏វិស័យកសិកម្ម។ រៀបចំដោយនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ និងនាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម យុទ្ឋ ភូថង បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីការរៀបចំ ផែនការយុទ្ឋសាស្រ្តថវិកាឆ្នាំ២០២១-២០២៣ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១
