ឯកឧត្តម​ យុទ្ឋ​ ភូថង បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីការរៀបចំ​ ផែនការយុទ្ឋសាស្រ្តថវិកាឆ្នាំ២០២១-២០២៣​ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ​ ២០២១​


នៅថ្ងៃទី​ ១៦-១៧​ ខែមិថុនា​ ឆ្នាំ២០២០​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ យុទ្ឋ​ ភូថង​ ជារដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីការរៀបចំ​ ផែនការយុទ្ឋសាស្រ្តថវិកាឆ្នាំ២០២១-២០២៣​ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ​ ២០២១​ ក្នុងគោលបំណងដេីម្បីពិនិត្យពិភាក្សាឲ្យបានគ្រប់ជ្រុងជ្រោយនិងមុតស្រួចក្នុងការរៀបចំយុទ្ឋសាស្ត្រថវិកា​ និងវិភាជថវិកាដោយផ្សារភ្ជាប់ទៅនឹងគោលនយោបាយ​ ផែនការយុទ្ឋសាស្រ្តអភិវឌ្ឍន៏ជាតិ​ ផែនការយុទ្ឋសាស្រ្តអភិវឌ្ឍន៏វិស័យកសិកម្ម។ រៀបចំដោយនាយកដ្ឋានគណនេយ្យ​ ហិរញ្ញវត្ថុ​ និងនាយកដ្ឋានផែនការ​ និងស្ថិតិ​ នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។