ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញចូលទស្សនាការតាំងពិព័រណ៍ នៃដំណេីរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានអុជធូបបួងសួងសុំសេចក្តីសុខនៅ រោងអ្នកតាចាស់និងរោងអ្នកតាថ្មី និងបានចុះពិនិត្យទីតាំងបម្រុងសម្រាប់សាងសង់សារមន្ទីរ ព្រមទាំងទីតាំងត្រៀមបម្រុងសម្រាប់សាងសង់សាលាសំណាក់ទី២ នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។