សៀមរាប៖ សិស្សក្រីក្រចំនួន៣៩នាក់ និងចុងភៅចំនួន០៥នាក់ បានទទួលស្បៀងជាអង្ករចំនួន១៥គីឡូក្រាមក្នុង១នាក់ ស្បៀងអាហារដែលបានទទួលនេះ គឺជាជំនួយឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលសហការគាំទ្រដោយកម្មវិធីស្បៀងអាហារពិភពលោក។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសនោះដែរឯកឧត្ដមបណ្ឌិតបានថ្លែងអំណរគុណ និងកោតសរសើរដល់លោកស្រី ហ្រ្ងង់សែស្កា អេដែលល្មែន ដែលតែងតែយកចិត្តទុកដាក់ជួយដល់កុមារកម្ពុជា ជាពិសេសក្នុងរដូវកាល ដែលប្រទេសកម្ពុជាកំពុងរងគ្រោះដោយវីរុសកូវីដ-១៩ ហើយឯកឧត្ដមបានមានប្រសាសន៍បន្តទៀតថារដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងអប់រំ នៅតែត្រូវការសហការជាមួយដៃគូជាច្រើនទៀត ដើម្បីចូលរួមជួយឧបត្ថម្ភដល់ការអភិវឌ្ឍវិស័យអប់រំឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀតផងដែរ៕
១០ កក្កដា ២០២០ សាលាបឋមសិក្សាចំបក់ហែ ស្រុកពួក ខេត្តសៀមរាប
ពិធីចែកស្បៀងជូនដល់សិស្សមកពីគ្រួសារក្រីក្រនៅសាលាបឋមសិក្សាចំបក់ហែ ស្រុកពួក ខេត្តសៀមរាប
