ពិធី​ចែក​ស្បៀង​ជូន​ដល់​សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ​នៅ​សាលា​បឋម​សិក្សា​ចំបក់​ហែ ស្រុក​ពួក ខេត្ត​សៀមរាប


សៀមរាប៖ សិស្ស​ក្រីក្រ​ចំនួន​៣៩នាក់ និង​ចុងភៅ​ចំនួន​០៥នាក់ បាន​ទទួល​ស្បៀង​ជា​អង្ករ​ចំនួន​១៥គីឡូក្រាម​ក្នុង​១នាក់ ស្បៀង​អាហារ​ដែល​បាន​ទទួល​នេះ​ គឺ​ជា​ជំនួយ​ឧបត្ថម្ភ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​សហការ​គាំទ្រ​ដោយ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក។
កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ឱកាស​នោះ​​ដែរ​ឯកឧត្ដម​បណ្ឌិត​បាន​ថ្លែង​អំណរ​គុណ និង​កោត​សរសើរ​ដល់​លោកស្រី ហ្រ្ងង់​សែ​ស្កា អេដែលល្មែន ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​កុមារ​កម្ពុជា ជា​ពិសេស​ក្នុង​រដូវកាល ដែល​ប្រទេស​កម្ពុជា​កំពុង​រង​គ្រោះ​ដោយ​វីរុស​កូវីដ-១៩ ហើយ​ឯកឧត្ដម​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​រដ្ឋាភិបាល​កម្ពុជា​ក៏​ដូចជា​ក្រសួង​អប់រំ នៅ​តែ​ត្រូវ​ការ​សហការ​ជាមួយ​ដៃ​គូ​ជា​ច្រើន​ទៀត ដើម្បី​ចូល​រួម​ជួយ​ឧបត្ថម្ភ​ដល់​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ថែម​ទៀត​ផង​ដែរ​៕
១០ កក្កដា ២០២០  សាលា​បឋម​សិក្សា​ចំបក់​ហែ ស្រុក​ពួក ខេត្ត​សៀមរាប