ការងារជួសជុលសំណង់ទ្វារទឹកចារិក សម្រេចបាន ៧០% នៃផែនការដែលបានគ្រោង


នៅថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម និងលោក កង ចាន់ថន អនុប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្រ្តីបចេ្ចកទេស ចុះត្រួតពិនិត្យការងារជួសជុលសំណង់ទ្វារទឹកចារិក ដែលស្ថិតនៅឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ គិតមកដល់ពេលនេះការងារជួសជុលសម្រេចបាន ៧០% នៃផែនការដែលបានគ្រោង។ ទំហំការងារជួសជុលរួមមានដូចខាងក្រោម ៖
– ជួសជុល សន្ទះទ្វារទឹកចំនួន ០៨សន្លឹក ដោយតម្លើងសន្លឹកទ្វារបន្ថែមកម្ពស់ ១,២ ម៉ែត្រ
– ជួសជុល សរសរទម្រសម្រាប់លើកដាក់សន្ទះទ្វារទឹកចំនួន ១៨ដើម
– សាងសង់កំរាលទ្រឧបករណ៍លើកដាក់សន្ទះទ្វារទឹក ថ្មី
– បំពាក់ឧបករណ៍មេកានិចសម្រាប់លើកដាក់សន្ទះទ្វារទឹក ០៦សន្ទះ
– បំពាក់ឧបករណ៍ សឺរាងបូមអ៊ីត្រូលិកសម្រាប់បើកទ្វារទឹកឲ្យដល់បាតសំណង់ ងាយក្នុងការដោះទឹកនៅពេលជំនន់ និងបង្ហូរខ្សាច់ពីមុខសំណង់ ៕