ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២០ នេះនៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតីសម្បទា ខេត្តព្រះវិហារ មានរៀបចំពិធីសំណេះសំណោល និងចែកអំណោយជូនជនចាស់ជរានារដូវកាន់បិណ្ឌរបស់រាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតីសម្បទាសម្បទាខេត្តព្រះវិហារ ក្រោមអធិបតី ភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីជាប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត នឹងបងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណជា ២០០នាក់។
ការរៀបចំពិធីនេះឡើងដើម្បីលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធិភាព សំដៅលើកស្ទួយសុខុមាលភាពមនុស្សចាស់ អោយប្រសើរឡើង ហើយក៏បានបង្ហាយពីតួនាទីដ៏សំខាន់របស់មនុស្សចាស់នៅក្នុងប្រទេសកម្ពុជា និងសង្គម ជាបុព្វការីជនដែលបង្កើតធនធានដ៏មានសារៈសំខាន់ ព្រមទាំងផ្ដល់នូវចំនេះដឹង និងបទពិសោធន៍យ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។
មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតីសម្បទា ខេត្តព្រះវិហារ បានរៀបចំពិធីសំណេះសំណោល និងចែកអំណោយជូនជនចាស់ជរានារដូវកាន់បិណ្ឌ
