មន្ទីរ​សង្គម​កិច្ចអតីត​យុទ្ធ​ជន និងយុវនីតីសម្បទា ខេត្តព្រះវិហារ បានរៀបចំពិធីសំណេះសំណោល និងចែកអំណោយជូនជនចាស់ជរានារដូវកាន់បិណ្ឌ


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២០ នេះនៅមន្ទីរ​សង្គម​កិច្ចអតីត​យុទ្ធ​ជន និងយុវនីតីសម្បទា ខេត្តព្រះវិហារ មានរៀបចំពិធីសំណេះសំណោល និងចែកអំណោយជូនជនចាស់ជរានារដូវកាន់បិណ្ឌរបស់រាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ច អតីត​យុទ្ធ​ជន និងយុវនីតីសម្បទា​សម្បទាខេត្តព្រះវិហារ ក្រោមអធិបតី ភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល​នៃគណៈអភិបាលខេត្ត​ព្រះវិហារ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី​ជាប្រធាន មន្ទីរ​អង្គភាពជុំវិញខេត្ត នឹងបងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណជា ២០០នាក់។​
ការរៀបចំពិធីនេះឡើង​ដើម្បី​លើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធិភាព សំដៅលើកស្ទួយសុខុមាលភាពមនុស្សចាស់ អោយប្រសើរឡើង ហើយក៏បានបង្ហាយពីតួនាទីដ៏សំខាន់របស់មនុស្សចាស់នៅក្នុងប្រទេសកម្ពុជា និងសង្គម ជាបុព្វការីជនដែលបង្កើតធនធានដ៏មានសារៈសំខាន់ ព្រមទាំង​ផ្ដល់នូវចំនេះដឹង និងបទពិសោធន៍យ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។