នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំរបស់ក្រសួង ដើម្បីពិនិត្យមើលឡើងវិញអំពីលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងផ្តល់អនុសាសន៍មួយចំនួនបន្ថែមសម្រាប់យកទៅអនុវត្តការងារក្នុងឆ្នាំ២០២១ ខាងមុខនេះ។
ទន្ទឹមនេះដែរ អង្គប្រជុំក៏បានពិភាក្សា ការដាក់ចេញនូវវិធានការណ៍មួយចំនួនឲ្យកាន់តែមានប្រសិទ្ធភាពបន្តទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅតាមបណ្តារោងចក្រសហគ្រាស គ្រឹះស្ថានផ្សេងៗ និងពិនិត្យមើលលើការបើកផ្តល់កញ្ចប់សាច់ប្រាក់របស់រាជរដ្ឋាភិបាល សម្រាប់រោងចក្រដែលបានព្យួរដំណើរការចង្វាក់ផលិតកម្ម ទៅដល់កម្មករនិយោជិតដែលកំពុងតែខ្វះខាតជីវភាព និងបន្តការអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាលប្រកបដោយនិរន្តរភាព។
On 29 December 2020, H.E Ith Samheng, Minister of Labour and Vocational Training, chaired an annual meeting to review the work achievements for 2020 and provide some recommendation for the implementation plan for 2021.
The meeting also had set more effective measures to combat Covid-19 in factories, enterprises and other establishments and to review the opening of government cash packages for suspended factories and workers who are in need of livelihood and continue to implement the principles of the Royal Government in a sustainable manner






