នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិនៃ អ្នកនយោបាយសភាស្រ្តី និងលោកជំទាវជាសមាជិកា នៃអ្នកនយោបាយសភាស្រ្តីទាំងអស់ បានអញ្ជើញជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ក្នុងឱកាសពិធីចូលឆ្នាំថ្មី ឆ្នាំសកល ២០២១។
នាព្រឹកនោះដែរ លោកជំទាវ និន សាផុន ប្រធានគណ:កម្មការទី៩ នៃរដ្ឋសភា និងជាអនុប្រធានក្រុមសភាជាតិ នៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងសមាជិកាទាំងអស់ក៏បានជូនពរលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិ នៃអ្នកនយោបាយសភាស្ត្រី នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២១នេះផងដែរ។