ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងពិភាក្សាលើការងារចំនួនបី


ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធានគណៈកម្មការ និងលោកជំទាវលេខាធិការគណៈកម្មការ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គណៈកម្មការ បានប្រជុំផ្ទៃក្នុងពិភាក្សាលើការងារចំនួនបីរួមមាន៖
១- ការអនុវត្តការងាររបស់គណៈកម្មការកន្លងមក
២- កម្មវិធីត្រៀមចុះបំពេញបេសកកម្មរបស់គណៈកម្មការក្នុងពេលវិស្សមកាល
៣- ផ្សេងៗ។
កិច្ចប្រជុំនេះបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី៤​ ខែមករា ឆ្នាំ២០២១ នៅបន្ទប់ប្រជុំគណៈកម្មការទី២​ នៃវិមានរដ្ឋសភា។