ឯកឧត្តម ខូយ សុខា អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមគ្រួសារដែលមានអាងចិញ្ចឹមត្រី នៅស្រុកបាកាន ខេត្តពោធិ៍សាត់


ឯកឧត្តម ខូយ សុខា តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមគ្រួសារដែលមានអាងចិញ្ចឹមត្រី ស្ថិតនៅស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតី​ ឯកឧត្តម​ ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់។