ពិធីប្រកាសក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ មានរៀបចំប្រកាសសមាសភាពក្រុមការងារយុវជនគណបក្ស ស្រុក ក្រុមការងារយុវជនគណបក្សឃុំទាំង៩ និង វិទ្យាល័យចំនួន១ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម សៀត គឹមលៀង សមាជិកយុវជនគណបក្សថ្នាក់កណ្ដាលនិងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនិងឯកឧត្តម សាន់ យូ សមាជិកគណៈកម្មាធិការគណបក្សខេត្តនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកកំពង់លែងដោយមានការចូលរួមពីលោកប្រធានអនុប្រធានគណបក្សស្រុកនិងប្រធានគណបក្សឃុំក្នុងស្រុកកំពង់លែងចូលរួមផងដែរ។

តាមរបាយការណ៍ស្វាគមន៍របស់ លោក សំ ចាន់ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែងបានបញ្ជាក់អោយដឹងថាៈគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់បានបំពេញតាមតួនាទីនិងភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលល្អប្រកបដោយប្រសិទ្ធភាពខ្ពស់តាមផែនការសកម្មភាពរបស់ខ្លួនក្នុងឆ្នាំ២០២០កន្លងមក។ កត្តាសំខាន់បានរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អ បំរើសេវាជូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈម សំណូមពរចាំបាច់ និង សំណូមពរតម្រូវការជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ជាពិសេសការគ្រប់គ្រងពលករដែលមកពីប្រទេសក្រៅ និង បានធ្វើការផ្សព្វផ្សាយអោយប្រជាពលរដ្ឋចូលរួមទប់ស្កាត់កុំអោយឆ្លងជំងឺកូវីដ១៩ដោយអនុវត្តអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលបានកំណត់។

លោក ឡោ សាលីម អនុប្រធានគណៈកម្មាធិការគណបក្ស
ប្រជាជនកម្ពុជាស្រុកកំពង់លែងបានអានសេចក្តីសម្រេចរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងត្រូវ បានប្រកាសតែងតាំងក្រុមយុវជនគណបក្សក្រុងកំពង់ឆ្នាំងចំនួន៩រូប ស្រីចំនួន២រូប គឺលោក ពុំ សុផល ត្រូវបានតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង,លោកវ៉ា សំអាត,លោក ញ៉ន ចន្ទ្រាជាអនុប្រធានអមដោយសមាជិកចំនួន៦រូបស្រីចំនួន២រូបនិងសេចក្តីសម្រេចរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែងបានសម្រេចតែងតាំងក្រុមយុវជនមកពីវិទ្យាល័យហ៊ុន សែនកំពង់លែងចំនួន៥រូបស្រីចំនួន២រូបនិងក្រុមយុវជនគណបក្សឃុំចំនួន៩ឃុំសរុបចំនួន៦៣រូបស្រី១៧រូប។ សរុបក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្នុងស្រុកកំពង់លែងចំនួន៧៧រូបស្រីចំនួន២១រូប។

បន្ទាប់ពីលោកឡោ សាលីមអានសេចក្តីសម្រេចរួចមកឯក
ឧត្តម សៀត គឹមលៀង,ឯកឧត្តម សាន់យូ ,លោកសំ ចាន់ថននិងលោកឡោ សាលីម បានប្រគល់សេចក្តីសម្រចដល់ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាក្នុងស្រុកកំពង់លែងទាំង៧៧រូប ។

លោក ពុំ សុផល ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែងតំណាងក្រុមយុវជនទាំង៧៧រូបទើបនិងតែងតាំងថ្មីបានធ្វើការប្តេជ្ញាចិត្តដូចតទៅៈ ស្មោះត្រង់ចំពោះឧត្តមគតិគណបក្ស អនុវត្តអោយបានត្រឹមត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងព្រមទាំងកម្មវិធី គោលនយោបាយរបស់គណបក្ស។ អនុវត្តអោយបានត្រឹមត្រូវនូវតួនាទីរបស់ខ្លួន ក្នុងនាមជាជំនួយការអោយគណបក្សលើការងារបំផុសចល
នាយុវជនអោយគាំទ្រគណបក្ស។ ប្រឆាំងដាច់ខាតរាល់ឧបាយកលរបស់ពួកប្រឆាំងទាំងក្នុងនិងក្រៅប្រទេស។ ខិតខំអប់រំ បណ្តុះបណ្តាលស្រទាប់យុវជនឧទ្ទេសនាមចូលជាសមាជិកថ្មីរបស់គណបក្ស និងប្រែក្លាយជាកម្លាំងបន្តវេនពីរៀមច្បង ។ ចូលរួមគ្រប់សកម្មភាពស្របច្បាប់ ដណ្ដើមអោយបានជោគជ័យដាច់ខាត រាល់ការបោះឆ្នោតសកល និងអសកល គាំទ្រជារៀងរហូត បេក្ខភាព សម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីអាណត្តិរដ្ឋសភានីតិកាលទី៧ និងអាណត្តិបន្តទៀត ។ ប្ដេជ្ញាថែរក្សារឹងមាំធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង ក៏ដូចជាលើកកម្ពស់កិច្ចសហការល្អ ជាមួយបណ្ដាអង្គការយុវជននានា បណ្ដាអង្គការសមាគមន៍ ដៃគូអភិវឌ្ឍន៍ ដែលមានឆន្ទៈគោរពលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម សៀត គឹមលៀងបានក្រើនរំលឹកដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង ទើបនិងតែងតាំងថ្មីត្រូវចូលរួមឲ្យបានកាន់តែខ្លាំងក្លា តាមរយៈសកម្មភាពជួយដល់សង្គម ដូចជាសកម្មភាពមនុស្សធម៌ ការងារសង្គម អនាម័យ បរិស្ថាន ការជួបជុំសាសនា និងការកៀរគរកសាងកម្លាំងយុវជនថ្មី ។ ដូចនេះ ក្រុមការងារយុវជនត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការគាំទ្រនិងជួយតម្រង់ទិសដល់សកម្មភាពយុវជនយើងឲ្យបានខ្លាំងក្លាថែមទៀត ឆ្លើយតបទៅនឹងគោលការណ៍យុវជនគណបក្សថ្នាក់ខេត្ត ថ្នាក់កណ្តាលដែលបានណែនាំកន្លងមក ក្នុងការកសាង ពង្រឹង ពង្រីកនូវកម្លាំង”យុវជនគណបក្សប្រជាជនកម្ពុជាថ្មី”ទាំងនៅក្នុងប្រព័ន្ធ និងនៅខាងក្រៅប្រព័ន្ធ ធានាឲ្យបានទាំងបរិមាណ គុណភាព ព្រមទាំងសមត្ថភាពចំណេះដឹង ចំណេះធ្វើដើម្បីដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២២,ឆ្នាំ២០២៣និងអាណត្តិក្រោយៗទៀត។

ឯកឧត្តម សៀត គឹមលៀង ក៏បានផ្តាំផ្ញើអោយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែងទើបតែងតាំងថ្មីត្រូវបន្តខិតខំបំពេញមុខនាទីការងារយុវជនគណបក្ស ធ្វើយ៉ាងណាបំផុស អប់រំឲ្យប្រជាពលរដ្ឋ មានជំនឿ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវថែរក្សា ការពារ និងពង្រីកបន្ថែមនូវរាល់សមិទ្ធផលរូបវន្តនិងការរីកចម្រើនក្នុងសង្គមជាតិ និងនៅមូលដ្ឋាន ស្រុក ឃុំ ភូមិ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ។