នៅព្រឹកថ្ងៃចន្ទ ៥កេីត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងផែនការ ឯកឧត្តម រិន វីរ: រដ្ឋលេខាធិការប្រចាំការ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការពិនិត្យលទ្ធផលវិភាគទិន្នន័យ អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ២0១៩/២០២០ មុននឹងរៀបចំប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនាពេលដ៏ឆាប់ខាងមុខនេះ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ប្រធាននាយកដ្ឋាន និងក្រុមការងារទទួលបន្ទុកវិភាគតាមប្រធានបទនីមួយៗ។