ឯកឧត្តម​ រិន​ វីរ:​ អញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សា​ ស្តីពីការពិនិត្យលទ្ធផលវិភាគទិន្នន័យ​ អង្កេតសេដ្ឋកិច្ច​ សង្គមកិច្ចកម្ពុជាឆ្នាំ២0១៩ – ២០២០


នៅព្រឹកថ្ងៃចន្ទ​ ៥កេីត​ ខែមាឃ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២១​ នៅទីស្តីការក្រសួងផែនការ​ ឯកឧត្តម​ រិន​ វីរ:​ រដ្ឋលេខាធិការប្រចាំការ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សា​ ស្តីពីការពិនិត្យលទ្ធផលវិភាគទិន្នន័យ​ អង្កេតសេដ្ឋកិច្ច​ សង្គមកិច្ចកម្ពុជាឆ្នាំ២0១៩/២០២០​ មុននឹងរៀបចំប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនាពេលដ៏ឆាប់ខាងមុខនេះ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ​ ប្រធាននាយកដ្ឋាន​ និងក្រុមការងារទទួលបន្ទុកវិភាគតាមប្រធានបទនីមួយៗ។