នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិនសមាជិកគណៈកម្មាធិការកណ្តាល
គណបក្សប្រជាជនកម្ពុជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្ត
ពោធិ៍សាត់ បានដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ការងារបង្កបង្កើនផល និងអន្តរាគមន៍
បូមទឹក ជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ (ដំណាក់កាលទី២) ដែលឆ្ងាយពីប្រព័ន្ធធារាសាស្ត្រ និងជួបបញ្ហាខ្វះខាត
នៅតំបន់មួយចំនួន ក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ និងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបញ្ជាគ្រឿងចក្រ ចូលរួមច្រូតកាត់ស្រូវ ជូនប្រជាកសិករ ក្នុងឃុំខ្នារទទឹង ស្រុកបាកានផងដែរ៕
អភិបាលខេត្ត ពោធិ៍សាត់ បានដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ការងារបង្កបង្កើនផល និងអន្តរាគមន៍ បូមទឹក ជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ (ដំណាក់កាលទី២)
