គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានអញ្ជើញចូលរួមប្រជុំនិងពិភាក្សាការងារជមយ អភិបាលខេត្តក្រចេះ និង ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត


គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ ដោយមានការចូលរួមពី ឯកឧត្តម អនុប្រធាន លោកជំទាវ លេខាធិការ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ និង ឯកឧត្តម អ៊ុក សារ៉ាវុធ អគ្គសវនកររងនៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជើញចូលរួមប្រជុំនិងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងអង្គភាពមន្ទីរពាក់ព័ន្ធនិងការទទួលខុសត្រូវរបស់គណៈកម្មការ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១​ នៅសាលខេត្តក្រចេះ។

បេសកកម្មរបស់គណៈកម្មការនាពេលនេះ​ គឺក្នុងគោលបំណងសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្រនិងការប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ លើការប្រមូលចំណូលថវិកាជាតិដែលជាវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់នានា និងបញ្ហាប្រឈមរបស់ខេត្តក្រចេះ​ ដើម្បីរួមគ្នារកដំណោះស្រាយ។