ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រីបានចូលរួមសម្របសម្រួល និងរកដំណោះស្រាយករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ១៦៧គ្រួសារ និងប្រជាពលរដ្ឋជនពិការក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ


(បន្ទាយមានជ័យ)៖ រសៀលថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី បានចូលរួមសម្របសម្រួល និងរកដំណោះស្រាយករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ១៦៧គ្រួសារ និងប្រជាពលរដ្ឋជនពិការក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីសំណាក់លោក លី សារី អភិបាលរងខេត្តតំណាងអោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម ទេព ឃុនណាល់ ទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ តឹក ប៊ុនធឿន មេបញ្ជាការរងទិសទី១បន្ទាយមានជ័យ លោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ក្រុមការងារមន្រ្ដីជំនាញមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន រួមជាមួយមេក្រុមចំនួន១២នាក់ដែលជាអ្នកតំណាងប្រជាពលរដ្ឋ១៦៧គ្រួសារ និងអ្នកតំណាងប្រជាពលរដ្ឋជនពិការ តំណាងភាគីប្រជាពលរដ្ឋ ឃុំទួលពង្រ និងឃុំបឹងបេង ។
ជាលទ្ធផលគឺភាគីទាំងសងខាងរវាងប្រជាពលរដ្ឋ១៦៧គ្រួសារ និងប្រជាពលរដ្ឋជនពិកា ភាគីជម្លោះទាំងអស់បានព្រមទទួលយកដំណោះស្រាយរបស់ក្រុមការងារដែលបានជួយសម្របសម្រួល។
ភ្ជាប់ជាមួយគ្នានោះឯកឧត្តមប៉ាន់ខែម ប៊ុនថនក៏បានផ្សព្វផ្សាយដោយសង្កត់ធ្ងន់លើការបង្កាជម្ងឺកូវីដ១៩ ព្រមទាំងផ្តល់ម៉ាស់ និងអាល់កុលជែលសម្រាប់ជូនផងដែរ៕