លោកឧត្តមសេនីយ៍ទោ ទៀ ចាង អគ្គនាយករង អគ្គនាយកដ្ឋានការពារគីមីសាស្រ្ត នៃក្រសួងការពារជាតិ និងសហការីបាននាំយកម៉ាស់ ១កេសធំ និងទឹកសុទ្ធម៉ាកស្តារ ចំនួន២០០យួរ មកសួរសុខទុក្ខក្រុមការងារខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន


(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃអង្គារ ២រោចខែចេត្រ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ទៀ ចាង អគ្គនាយករង អគ្គនាយកដ្ឋានការពារគីមីសាស្រ្ត នៃក្រសួងការពារជាតិ និងសហការីបាននាំយកម៉ាស់ ១កេសធំ ស្មើនឹង៥,០០០(ប្រាំពាន់)ម៉ាស់ និងទឹកសុទ្ធម៉ាកស្តារ (STAR) ចំនួន២០០ (ពីររយ)យួរ មកសួរសុខទុក្ខក្រុមការងារខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ និងក្រុមការងារសាលាខេត្តបន្ទាយមានជ័យ ដែលកំពុងប្រចាំការដឹកនាំការអភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រោយក្រុមការងារបានដោះស្រាយបញ្ចប់វិវាទទាំងស្រុង ក្រោមរូបភាពឈ្នះៗ។