នាព្រឹកថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ឡោក ខេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានអញ្ជើញចុះសួរសុខទុក្ខ ក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមូលដ្ឋានក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ចំនួន ៣សង្កាត់ គឹសង្កាត់និរោធ សង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯង ដែលកំពុងចាក់វ៉ាក់សាំង ជូនប្រជាជន ចំនួនជាង ៨០.០០០នាក់ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជាមួយគ្នានោះដែរ លោកជំទាវក៏បានចុះសួរសុខទុកបងប្អូនមកចូលរួមចាក់វ៉ាក់សាំង ចំនួន ៤សង្កាត់ នាឱកាសនោះផងដែរ ។
លោកជំទាវ ឡោក ខេ ងបានមានប្រសាសន៏ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច យុវជន ស.ស.យ.ក. ដែលបានសស្រាក់សស្រាំខិតខំប្រឹងប្រែងសម្របសម្រួល និងផ្តល់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ។ ជាពិសេស សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានសហការជាមួយអាជ្ញាធរដើម្បីមកទទួលវ៉ាក់សាំងគ្រប់ៗគ្នា។ លោកជំទាវបានផ្តាំផ្ញើ សូមអោយបងប្អូនកុំភ្លេច “បីការពារ បីកុំ” ដើម្បីយើងអាចយកឈ្នះលើជំងឺកូវីដ ១៩បាន ។
ក្នុងឱកាសនោះ លោកជំទាវបានចែកជូនភេសជ្ជៈ ដែលមានទឹកបរិសុទ្ធ ទឹកផ្លែឈើ និងទឹកក្រូច ជូនដល់ក្រុមគ្រូពេទ្យ អាជ្ញាធរ និងកងកម្លាំងដែលឈរជើងប្រចាំការនៅតាមមណ្ឌលចាក់វ៉ាក់សាំងផងដែរ ។





